ជំងឺគ្រុនផ្តាសាយ និងវីរុស COVID-19 បានរាលដាលពាសពេញតំបន់អឺរ៉ុប

ម៉ាស្ទ័រវេប
បញ្ចូលដោយ -


វីរុសCovid-19 កំពុងកើនឡើងជាថ្មីទៀតនៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប ក្នុង​នោះ​រដ្ឋាភិបាល​អេស្ប៉ាញ​តម្រូវ​ឱ្យប្រជាជនពាក់ម៉ាស់ម្តងទៀត ដើម្បីទប់ទល់នឹងស្ថានការណ៍នោះ។

មជ្ឈមណ្ឌល​បង្ការ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុប ណែនាំឲ្យមនុស្សស្នាក់នៅក្នុងផ្ទះ ប្រសិន​បើ​ពួក​គេ​មាន​រោគ​សញ្ញា នៃជំងឺផ្តាសាយ ឬ វីរុស Covid-19 ដោយធ្វើតាមការ​ណែនាំ​ថ្នាក់​ជាតិ​ស្តីពី​ការ​ចាក់​វ៉ាក់សាំង​ សម្រាប់ក្រុមមនុស្ស ដែលងាយរងគ្រោះ។

ទីភ្នាក់ងារនេះក៏កំពុងពិចារណាផងដែរក្នុងការចេញជាថ្មីនូវតម្រូវការពាក់ម៉ាស់នៅកន្លែងដែលមានមនុស្ស​ច្រើន ឬមណ្ឌលថែទាំសុខភាព។ នៅក្នុងតំបន់នេះ ជំងឺ​គ្រុន​ផ្តាសាយ​ឆ្លង​តាម​រដូវ​ដូច​ធម្មតា ​ប៉ុន្តែបានប្រែទៅជាសភាពធ្ងន់ធ្ងរជាពិសេសនៅក្នុងប្រទេសមួយចំនួន។ ចំនួនករណីឆ្លង និង​ការ​ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុស Covid-19 ក៏កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ផង​ដែរ។

នៅប្រទេស​អេស្ប៉ាញ មន្ទីរពេទ្យមួយចំនួនកាលពីសប្តាហ៍មុនតម្រូវឱ្យអ្នកជំងឺ អ្នកចូល​សួរ​សុខទុក្ខ និងបុគ្គលិកពេទ្យ ពាក់ម៉ាស់។ កាលពីថ្ងៃទី ៩ ខែមករា រដ្ឋាភិបាល​កណ្តាល​បាន​ស្នើ​ឱ្យ​ពង្រីក​តម្រូវ​ការនេះនៅទូទាំងប្រទេស។ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំក្នុង​តំបន់​ដែល​ទទួល​បន្ទុ​កគោលនយោបាយសុខភាពបានបដិសេធសំណើនេះ។

យោង​តាមទិន្នន័យរបស់វិទ្យាស្ថានជាតិសុខភាព (ISS) កាលពីសប្តាហ៍មុន  នៅក្នុង​ប្រទេស​អ៊ីតាលី ចំនួនអ្នកឆ្លងជំងឺគ្រុនផ្តាសាយ និង Covid-19 មាន​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​ចុង​ក្រោយនៃឆ្នាំ ២០២៣ ។ អត្រាឆ្លងគឺ ១៧.៥ ករណីក្នុងចំណោមមនុស្ស១,០០០នាក់ ក្នុង​សប្តាហ៍ទី៥២ និង ១៧.៧ករណីក្នុងចំណោមមនុស្ស ១,០០០នាក់ ៕

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!