លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោះខែលម្នាក់ ដល់អាយុចូលនិវត្តន៍ហេីយ បែរជាខំប្រឹងរត់ការពន្យាបន្តទៀត

តាខ្មៅថ្មី
បញ្ចូលដោយ -

 (ស្រុកស្អាង ខេត្តកណ្តាល)ថ្មីៗនេះមានប្រភព បែកធ្លាយឲ្យដំណឹងថាៈ លោក វិរះសេនីយ៍ត្រី គង់ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំកោះខែល ត្រូវបានដល់អាយុចូលនិវត្តន៍ហើយ បែរជាខំប្រឹងរត់ការដេីម្បីបន្តមុខតំណែងបន្តទៀត ខណៈអាជ្ញាធរភូមិឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងកូនចៅក្រោមឪវាទ មិនពេញចិត្តជាមួយភាពអសកម្ម របស់លោកវិរះសេនីយ៍ត្រី គង់ សំអាតនេះតែម្តង ក្នុងការធ្វេីជាមេប៉ុស្តិ៍ឃុំកោះខែលនោះទេ។


សូមជម្រាបថាៈ បើយោងតាមប្រភព ពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានឲ្យអ្នកយកព័ត៌មានយេីងដឹងថាៈ លោកមេប៉ុស្តិ៍រូបនេះអសកម្មការងារជាខ្លាំងណាស់ ដូចជាខ្វះការទំនាក់ទំនងជាមួយអាជ្ញាធរភូមិឃុំ នឹងរេីសអេីងជាមួយបងប្អូនប្រជាពលរដ្ឋ អសកម្មក្នុងការដឹកនាំកម្លាំងធ្វើការងារក្នុងមូលដ្ឋានរបស់ខ្លួនជាដើម។ ដែលបណ្តាលឲ្យកេីតចោរកម្ម ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សានៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងជាដើម។


សូមបញ្ចាក់ថាៈ សូម្បីតែកូនចៅ ដែលជាមន្ត្រីក្រោមឱវាទរបស់លោកវិរះសេនីយ៍ត្រី គង់ សំអាត ក៏មិនពេញចិត្តក្នុងការដឹកនាំរបស់លោកដែរ ហើយបានលេីកឡេីងថា លោក គង់ សំអាត ដែលជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខែលនេះ តែងតែនិយាយស្តីបន្ទោសកូនចៅដោយគ្មានក្រមសិលធម៌ និងសុីដាច់របបរបស់កូនចៅ ដែលក្រសួងមហាផ្ទៃផ្តល់ឲ្យ សូម្បីតែរបបសាំងសម្រាប់កម្លាំងជិះម៉ូតូចុះល្បាតបំពេញការងារក្នុងមូលដ្ឋានក៏លោក គង់ សំអាត សុីដាច់ដែរ ។


គួររំលឹកផងដែរថា លោក គង់ សំអាត ក៏ធ្លាប់មានរឿងអាស្រូវជាច្រើន ដូចជាផឹកសុីស្រវឹង បាញ់បោះសេរី កាលកំឡុងខែ៦ ឆ្នាំ២០២៣ គឺមុនព្រិត្តិការណ៍បោះឆ្នោតថ្នាក់ជាតិ ហេីយកាលនោះថ្នាក់លេីធ្លាប់បានដាក់វិន័យបញ្ឈរជេីងអស់រយៈពេលជាងមួយខែរួចម្តងមកហេីយ។


បេីយោងតាមលេីច្បាប់នៃលក្ខន្តិកៈមន្ត្រីនគរបាលត្រូវដល់អាយុចូលនិវត្តន៍ គឺបានសម្រេចថា មន្ត្រីនគរបាលដែលមានឋានន្តរសក្ដិចាប់ពីពលទោ ដល់ វរសេនីយ៍ទោ អាយុ៥៥ឆ្នាំ និងស្រ្តីអាយុ៥០ឆ្នាំ ហេីយបេីឋានន្តរសក្តិចាប់ពីវិរះសេនីយ៍ឯកឡេីងទៅ គឺកំណត់អាយុ៦០ឆ្នាំ ត្រូវចូលនិវត្តន៍។


ដោយផ្អែកទៅលេីអាយុលោក គង់ សំអាត ដែលលេីសពី៥៥ឆ្នាំ ក្នុងឋានន្តរសក្តិវរសេនីយ៍ត្រី ដែលត្រូវចូលនិវត្តន៍ ព្រមទាំងភាពអសកម្មក្នុងការងារ និងទួនាទីរបស់លោកផង ប្រជាពលរដ្ឋក្នុងឃុំកោះខែល ក៏សូមសំណូមពរទៅដល់ថ្នាក់លេី មានលោកអធិការស្រុកស្អាង លោក រស់ ចន្ថា ជាពិសេស ស្នងការខេត្តកណ្តាល លោកឈឿន សុចិត្រ សូមលោកទាំងពីរ មេត្តាពិនិត្យសាជាថ្មីឡើងវិញចំពោះបញ្ហាខាងលេីនេះជាបន្ទាន់ផងទាន។(ប្រភព ពីតាខ្មៅថ្មី)







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!