ខេត្តកណ្តាល : នៅព្រឹកថ្ងៃច័ន្ទ ទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅចំណុចច្រមុះជ្រូក ខាងមុខនាវាសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រារព្ធពីធី
ទិវាជាតិ បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះលេីកទី៥ ក្រោមអធិបតីភាព ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល។
ភ្ញៀវកិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីមានដូចជា÷
- ចៅសង្កាត់ទាំង ១០ និងមេភូមិ ចំនួន ៦៩ នាក់
- មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន ៦០ នាក់
- មន្រ្តីកងរាជអាវុធហត្ថខេត្ត ចំនួន ៣០ នាក់
- មន្ត្រីតំបន់សឹករងកណ្តាល ចំនួន ៣០ នាក់
- លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង ចំនួន ១៣ នាក់
- លោកមេបញ្ជាការកងរាជអាវុធហត្ថគ្រប់ស្រុក/ក្រុង ចំនួន ១៣ នាក់
- លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន ២១០ នាក់
- លោក លោកស្រីប្រធានក្រុមហ៊ុនឯកជន ចំនួន ៦០ នាក់
- ប្រជាការពារ ចំនួន ៣៦ នាក់
- ប្រជាជន ចំនួន ២០០ នាក់
*សរុប:* ៧៧៣ នាក់
ចាប់ផ្ដើមនៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី សារុន ពិសិដ្ឋ ស្នងការរងទទួលបន្ទុកការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ លិទ្ធផលការងារក្នុងឆ្នាំ២០២៣ ជូនគណៈធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធីនេះឲ្យបានជ្រាបផងដែរ។
បន្ទាប់មកគណៈប្រតិភូព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ ក៏បានអញ្ជើញទស្សនាកម្មវិធី សកម្មភាពលំហាត់អនុវត្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំដោយលោក វរសេនីយ៍ឯក ផាន់ វណ្ណី នាយផ្នែកការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
#ដោយលំហាត់ចែកចេញជា ៤ប្រភេទ ÷
១. ការចាក់ប្រេងដុត ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។
២. ដុតធុងហ្គាស ដោយប្រើបំពង់ពន្លត់អគ្គិភ័យ។
៣. ដុតធុងហ្គាស ដោយបាញ់ទឹករថយន្តអគ្គិភ័យ។
៤. ដុតផ្ទះ ដោយបាញ់ទឹករថយន្តអគ្គិភ័យ។
កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយភាពជោគជ័យ និងរីករាយក្រៃលែង នៅវេលាម៉ោង០៩:៣០នាទី នាថ្ងៃ ខែ ឆ្នាំ ដដែល។
ក្រោយពីកម្មវិធីត្រូវបានបញ្ចប់ លោកវរសេនីយ៍ឯក ផាន់ វណ្ណី
នាយផ្នែកការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក៏បានផ្តល់បទសម្ភាសន៍ដល់អង្គភាពសារព័ត៌មានយេីងថា÷ ក្រោមការ ដឹកនាំយកចិត្តទុកដាក់ និងចង្អុលបង្ហាញរបស់លោកស្នងការខេត្តកណ្តាល ក្នុងនាមលោកដែលជានាយផ្នែនាយផ្នែកការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
បានប្តេជ្ញាចិត្តថា នឹងខិតខំយកចិត្តទុកដាក់ដឹកនាំកម្លាំងបង្ការពន្លត់ និងសង្រោ្គះអគ្គីភ័យ ឲ្យទាន់ពេលវេលា ជួយទៅដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះក្នុងហេតុការណ៍គ្រោះអគ្ញីភ័យ ដេីម្បីកាត់បន្ថយក្នុងការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋយេីង។ ហេីយក៏សូមសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ធទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអគ្គីភ័យ ក្នុងករណីមានគ្រោះអគ្គីភ័យបន្ទាន់ សូមបងប្អូនប្រញាប់រាយការណ៍ទៅអាជ្ញាធរ ឬទាក់ទងផ្ទាល់មកលោកតាមរយៈលេខទូរស័ព្ទ.......? ដេីម្បីឲ្យលោកជួយអន្តរាគមន៍ឲ្យបានទាន់ពេល ទាន់វេលាផង ៕
អត្ថបទ : សេរីភាព ចក្រវាឡ