ព្រះវិហារ ថ្ងៃ ទី06/05/2024

តាខ្មៅថ្មី
បញ្ចូលដោយ -

 

   



 ក្រោយពីមានភាពរាងស្ងួតអស់រយៈពេលយូរខែ រហូតមកដល់ល្ងាចថ្ងៃទី 05/05/2024 ក៏មានភ្លៀងធ្លាក់បូករួមជាមួយនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋពីភូមិគឺ ភូមិ សុច ភូមិ ត្រពាំងខ្ជែង ស្រុក សង្គមថ្មី ខេត្តព្រះវិហារ បានរងខូចខាតជាដំណំមានចំនួនរហូតទៅដល់ 57 ខ្នងក្នុងភូមិសុច ចំនួន 40ខ្នងភូមិត្រពាំងខ្ជែងចំនួន 17 ខ្នង ក្នុងនោះផ្ទះចំនួន 47 ខ្នងទទួលរោងការខូចខាត30% ទៅ 40%ក៏ប៉ុន្តែផ្ទះចំនួន 10 ខ្នងផ្សេងទៀតគឺទទួលរងខូចខាតពី70%ទៅ 80% និង





បណ្ដាលឱ្យមនុស្សចំនួន ៣នាក់ រងរបួស ស្រី 1នាក់និងស្លាប់1នាក់


ហើយជនរងគ្រោះដែលស្លាប់មានឈ្មោះ ជួរ អួង ភេទស្រី អាយុប្រហែល 60 ឆ្នាំ រស់នៅភូមិសុច ឃុំស្ដៅស្រុក សង្គមថ្មី ខេត្តព្រះវិហារ អាស្រ័យដូចបានជម្រាបព័ត៌មានខាងលើសូមបងប្អូនទៅតាមបណ្ដាខេត្តមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់អំពីបញ្ហារងគ្រោះនេះ នៅបើតាមការបញ្ជាក់របស់ក្រុមការងាររបស់យើងបានបញ្ជាក់ប្រាប់ថាប្រជាពលរដ្ឋដែលរងការខូចខាតគឺមិនមានការរបួសច្រើនទេដោយសារតែពួកគាត់អាចរត់គេចខ្លួនបានដោយឡែកស្ត្រីដែលបានស្លាប់ខាងលើគឺគាត់មិនអាចរត់រួចដោយសារគាត់មានភាពចាស់ជរាពេក។ 

អត្ថបទ បទ ដោយ លោក ផុន សុផាត

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!