ប្រមាញ់ក្រុមចោរលួច

តាខ្មៅថ្មី
បញ្ចូលដោយ -


 រាជធានីភ្នំពេញ ៖ ហេតុការណ៍តាមប្រមាញ់ក្រុមចោរលួច បង្កអោយមានការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅមុខកុងស៊ីបញ្ចាំមួយកន្លែងក្នុងតំបន់ឃ្លាំង រំសេវ ផ្លូវលេខ ២០៤ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ ។





ប្រភពព័ត៌មានបានបញ្ជាក់ថា ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយនគរបាលខណ្ឌទួលគោកឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានពីខេត្តព្រះសីហនុ ប្រុងយកមកលក់ភ្នំពេញ។ជនសង្ស័យរូបនោះ ភ្លាមៗពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូម៉ាក

ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១KB-០២៣៧មួយគ្រឿង ដែលសមត្ថកិច្ចអះអាងថា ជារបស់ជនរងគ្រោះ ដែលជនភ្នំពេញ១KB-០២៣៧មួយគ្រឿង ដែលសមត្ថ កិច្ចអះអាងថា ជារបស់ជនរងគ្រោះ ដែលជន សង្ស័យលួចបាន ។

ជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពលួច ម៉ូតូ១គ្រឿងតាំងពីខេត្តព្រះសីហនុ ហើយជិះមក ភ្នំពេញ គោលបំណងយកមកលក់ឬបញ្ចាំនៅ ឃ្លាំងរំសេវ ។ តាមរយៈប្រព័ន្ធ GPS ជនរង គ្រោះក៏បានតាមមកភ្នំពេញ ហើយប្តឹងនគរបាល ខណ្ឌពោធិ៍សែនជ័យ អោយជួយអន្តរាគមន៍ និងឈានទៅសហការជាមួយនគរបាល ខណ្ឌទួលគោកឃាត់ខ្លួនបាន ២នាក់ ខណៈ ពេលដែលជនសង្ស័យជិះម៉ូតូ យកមកលក់ឬ បញ្ចាំនៅកុងស៊ី ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបញ្ជូន ទៅកាន់អធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បី សួរនាំ រួចបញ្ជូនបន្តទៅកាន់ខេត្តព្រះសីហន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!