សម្ថកិច្ចក្រុងតាខ្មៅបង្ក្រាបក្រុមក្មេងស្ទាវចំនួន៣នាក់ ដែលប្រើអំពើហឹង្សាកាប់ចាក់និង គប់ ផ្ទះប្រជាពលរដ្ឋនៅក្បែរស្ពានអាកាសទួលក្រសាំង !

តាខ្មៅថ្មី
បញ្ចូលដោយ -

ខេត្លកណ្តាល៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តន៍បទបញ្ជាដ៏ម៉ឹងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក យី វណ្ណដា អធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងបង្ក្រាបក្មេងទំនើង១ក្រុមនិង ឃាត់ខ្លួនបានចំនួន០៣នាក់ ដែលបានប្រើអំពើហិង្សា កាប់ និង កប់ ផ្ទះពលរដ្ឋ ចំនួន០៤លើក នៅចំណុច ស្តុបស្ពានអាកាសទួលក្រសាំង ស្ថិតក្នុង ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។








 ក្រោយធ្វើសកម្មភាពរួចបក្សពួកក្មេងទំនើងក៏បានថតរូបបង្ហោះលើបណ្តាញសង្គម តិកតុក (Tik-Tok) ថែមទៀត ។ 

គួរបញ្ជាក់ផងដែរថា : ក្រុមក្មេងទំនើង១ក្រុមមានគ្នាចំនួន០៩នាក់ ឃាត់ខ្លួនបានចំនួន០៣នាក់ ចំណែកអ្នករត់គេចខ្លួនសមត្ថកិច្ចយើងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជាបន្តរបន្ទាប់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានសម្ថិច្ចបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីតាមច្បឆប់ ៕ 

អត្ថបទលោក សំណាង


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!