ស្នងការនគរបាលខេត្តកណ្តាល ប្រើកណ្តាប់ដៃដែកបង្រ្កាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋានទូទាំងខេត្តកណ្តាល តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាខ្មៅថ្មី
បញ្ចូលដោយ -

 


កណ្តាល ÷ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់លោក ឧត្តមសេនីយ៍ទោស្នងការនគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលស្រុកពញឮបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន០៦នាក់បង្ករហិង្សា និងធ្វើអោយខូចខាតលើទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយចេតនាកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិពោធិកំបោ ឃុំវិហារលួង ស្រុកពញាឮ ខេត្ត កណ្តាល។ 

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថាមូលហេតុដែលពួកខ្លួនដេញកាប់ម៉ូតូជនរងគ្រោះគឺ ដោយសារក្រុមជនរងគ្រោះដេញវាយបក្ខពួករបស់គេនៅមុខរោងចក្រកាលពីថ្ងៃមុន។





បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ឃាត់ខ្លួននៅអធិការនគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!