ព្រឹកនេះរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកចូលជួបសម្តែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា !

តាខ្មៅថ្មី
បញ្ចូលដោយ -













ភ្នំពេញ÷ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ ដោយមានការទទួលស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់តំណាងពីកងយោធពលខេមរភូមិន្ទនៃកម្ពុជា។


ក្នុងដំណើរទស្សនកិច្ចរយៈពេល ១ថ្ងៃនៅកម្ពុជា លោក Austin នឹងជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និងលោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា។


នៅក្នុងជំនួបដ៏វិសេសវិសាលប្រមុខដឹកនាំកម្ពុជានិងលោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារពារជាតិអាមេរិក បានធ្វើការបំពេញបេសសកកម្មដោយសុវត្ថិភាព ក្រោមដំបូលសន្តិភាព៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!