យកត្រី កំពត មកចម្អិន ទទួលទាន បណ្តាលពុល មួយគ្រួសារ កំពុងជួយសង្គ្រោះ

តាខ្មៅថ្មី
បញ្ចូលដោយ -

 








ខេត្តកំពង់ឆ្នាំង ៖ យកត្រី កំពត មកចម្អិន ទទួលទាន បណ្តាលពុល មួយគ្រួសារ កំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ 

ក្រុមគ្រួសារពលរដ្ឋរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០៥ នាទី ឈ្មោះហ៊ុន ចន្ថា ភេទប្រុស និង ប្រពន្ធ បានទៅទិញត្រីកំពតចំនួន១,៥គីឡូក្រាម ពីអ្នលក់ម្នាក់មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន វ័យប្រហែល៦៥ឆ្នាំ លក់នៅខាងជើងផ្សារលើខេត្តកំពង់ឆ្នាំង ព្រមទាំងបានទិញបន្លែរួមមាន(សាឡាត់ស្រួយ ត្រសក់ និង ជីគ្រប់មុខ ) នៅតូបផ្សេងមួយទៀតក្បែរនោះ  ហើយបានយកទៅហូបជុំប្រពន្ធកូន កូនប្រសារ និងចៅ នៅផ្ទះមានសមាជិកចំនួន១០នាក់ ហូបរួចមានអាការៈត្រជាក់ដៃ ជើង ស្ពឹកមាត់ ចំនួន៥នាក់ និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យ។ ហេតុការណ៍នេះ កើតឡើងនៅភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!