បន្ទាយមានជ័យ: លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៣នាក់និងកាំបិតផ្គាក់១និងមធ្យោបាយម៉ូតូ១គ្រឿងកាលពីថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២៤នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួននាំយកសាកសួរតាមចម្លើយសារភាពជនសង្ស័យគឺមូលហេតុដេញកាប់បុគ្គលិកក្នុងហាងប៉ៈជនរងគ្រោះគឺមូលហេតុខឹងឈ្មោះ សៃ សុផាន់ណា ដែលជាបុគ្គលិកក្នុងហាងដែលធ្លាប់ដេញកាប់ទៅលើពួកគេទើបមកសងសឹងតែសំណាងរត់ចូលបន្ទប់ទាន់កាប់ប៉ៈភ្ញៀវ៕