ភ្នំពេញ ៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះថា កម្លាំងជំនាញ (ក.៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាជនជាតិខ្មែរ
ដែលមានមេឃ្លោងជនជាតិចិន និងមីយ៉ាន់ម៉ានិងថ្នាំញៀន៣ប្រភេទ ប្រមាណជា៤០០ គីឡូក្រាម ក្នុងនោះរួមមាន មេតំហ្វេតាមីន, កេតាមីន និង អេរ៉ូអ៉ីន ។ ខណ:ការបង្រ្កាបនេះ ស្ថិតនៅ៣គោលដៅ គោលដៅទី១ នៅខណ្ឌពោធ៌សែនជ័យ
គោលដៅទី២ នៅខណ្ឌទួលគោក និងគោលដៅទី៣ នៅខណ្ឌពោធ៌សែនជ័យ៕