ជនសង្ស័យម្នាក់ឈ្មោះ ទួត វាសនា ហៅហ៊ ភេទប្រុស អាយុ ២៤ឆ្នាំ (កម្មកររោងចក្រ) មានទីលំនៅភូមិ បទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ត្រូវនគរបាលឃាត់ខ្លួន ក្រោយវាយប្អូនថ្លៃប្រុសឈ្មោះ ឡេង ប៊ុនលី អាយុ ២៧ ឆ្នាំ (កម្មករ) មានទីលំនៅជាមួយគ្នា បណ្តាលឲ្យរបួស កាលពីវេលម៉ោងជាង ៦ល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ទួត វាសនា បានប្រឡែងលេងជាមួយប្រពន្ធដោយយកដៃទះក្បាល ពេលនោះប្រពន្ធបាននិយាយទៅជនសង្ស័យជាប្តីវិញថា «អញ់ស្អប់ណាស់អាណាលេងក្បាល» ពេលនោះឈ្មោះ មាន គឹមនឿន ត្រូវជាម្តាយក្មេកបាននិយាយទៅកាន់ជនសង្ស័យថា មិចបានអែងប៉ិនញ៉ោះប្រពន្ធម្លេះ ពេលនោះក៏មានឈ្មោះ ឡេង មួយទៀង ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឡេង ប៊ុនលី បាននិយាយទៅកាន់ម្តាយបង្កើតឈ្មោះ មាន គឹមនឿន ថា ម៉ែចេះដឹងអីរឿងរបស់ប្តីប្រពន្ធវា ពេលនោះជនសង្ស័យឈ្មោះ ទួត វាសនា ក៏បានខឹងនឹងឈ្មោះ ឡេង មួយទៀង រួចក៏បានទាក់ពាក្យសំដីគ្នា រួចហើយជនរងគ្រោះឈ្មោះ ឡេង ប៊ុនលី ត្រូវជាប្តីរបស់ឈ្មោះ ឡេង មួយទៀង បាននិយាយទៅកាន់ជនសង្ស័យឈ្មោះ ទួត វាសនា ថាហែងថី ? ក៏បានប្រតាសប្រតបគ្នារួចហើយជនសង្ស័យឈ្មោះ ទួត វានា ក៏វ៉ៃជនរងគ្រោះឈ្មោះ ឡេង ប៊ុនលី បណ្តាលឲ្យមានរបួសហើមជាំច្រមុះ និងរលាត់គុមត្រជាក់ខាងឆ្វេងចេញឈាម រួចហើយជនរងគ្រោះឈ្មោះ ឡេង ប៊ុនលី ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះទួតវាសនាយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕