ខឹងសង្សាសុំបែកយកកាំបិតទៅកាប់នារីមិត្តស្រីបណ្ដាលរងរបួសធ្ងន់ជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួន

តាខ្មៅថ្មី
បញ្ចូលដោយ -

 


ភ្នំពេញ ៖  បុរសមិត្តប្រុសខឹងនារីមិត្តស្រីសុំចែកផ្លូវគ្នាហើយខ្លួនខឹងមានអារម្មណ៍មិនសុខចិត្តប្រកាន់គំនិតខ្លួនមិនបានមិនអោយអ្នកផ្សេងបានយកកាំបិតបុ័ងតោទៅហាងមិត្តស្រីនិងអូសដៃចេញមក្រៅកាប់ជនរងគ្រោះចំក្បាលចំនួន២កាំបិត បណ្ដាលរហូបឈាមរបួសធ្ងន់ ហើយជនសង្ស័យជិះម៉ូតូ និងកាំបិតរត់គេចពីកន្លែងកើតហេតុ ទៅដល់ស្ពានព្រែកសំរោងជនសង្ស័យលោតទឹកសម្លាប់ខ្លួនតែបាន





អ្នកនេសាទស្រង់ឡើងលើគោកគ្រួសារលើកជនសង្ស័យដាក់កង់បីសមត្ថកិច្ចឃាត់នាំយកមកប៉ុស្តិ៍សាកសួរនាំហេតុការណ៍កើតឡើង កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែ កុម្ភ: ឆ្នាំ ២០២៥



នៅចំណុចហាងចរណ៍លក់ត្រីសាម៉ុន តាមផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រែកជាងព្រុំ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!