ជាថ្មីម្ដងទៀត! ខ្ញុំនៅតែផ្ដល់តម្លៃខ្ពស់ចំពោះពាក្យមួយឃ្លាថា"ខ្មែរក្រជាងថៃ តែខ្មែរថ្លៃថ្នូរជាងថៃ!"

តាខ្មៅថ្មី
បញ្ចូលដោយ -

 

ខ្ញុំក៏សូមយកឱកាស បញ្ជាក់ក្នុងនាមជាកូនខ្មែរ គឺរូបខ្ញុំ ក៏មិនខុសពីប្រជាជនកម្ពុជា ក្មេងចាស់ ប្រុសស្រី ទាំងក្នុង និងក្រៅប្រទេសផ្សេងទៀតដែរ ពួកយើង មានស្មារតីរួបរួមសាមគ្គីក្នុងនាមជាខ្មែរយ៉ាងរឹងមាំល្អណាស់! ពួកយើង បាននិងកំពុងគោរព និងអនុវត្តគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់គណបក្ស យ៉ាងម៉ឹងម៉ាត់ និងប្រកបដោយវិន័យខ្ពស់! ពោលគឺពួកយើង គ្មានថ្ងៃឱ្យស្មារតីជាតិ និងក៏គ្មានថ្ងៃបណ្ដែតបណ្ដោយឱ្យការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សរបស់យើង មានភាពរញ៉េរញ៉ៃ នាំឱ្យអាប់ឱនដល់កិត្តិយសជាតិ យុវជន ប្រជាជន និងបញ្ញវន្តកម្ពុជាដូចថៃ នោះឡើយ។ 



ពួកយើងជាកូនចៅជំនាន់ក្រោយ របស់ដូនតាអ្នកសាងអង្គរ! 


ពួកយើងជាអ្នកជំនាន់ក្រោយនៃដូនតាដែលកកើតលើដែនដីសុវណ្ណភូមិ! 


ពួកយើងជាអ្នកជំនាន់ក្រោយរបស់មេដឹកនាំដែលរំដោះ និងកសាងជាតិពីបាតដៃទទេ រហូតឈរប្រកបដោយកិត្តិយសលើឆាកអន្តរជាតិ! 


ពួកយើងគោរពគាំទ្រសម្ដេចតេជោ អគ្គមគ្គុទេសក៏នយោបាយឈ្នះ-ឈ្នះកម្ពុជា! សម្ដេចធិបតី អគ្គប្រតិបត្តិករនយោបាយកម្ពុជា!


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!