ពិធីសម្ពោធអាគាសម្ភព នៃមណ្ឌលសុខភាពឃុំរណសិរ្សស្រុកសង្គមថ្មីខេត្តព្រះវិហារក្រោមអធិបតីយភាព ឯកឧត្តម មាស សុភា ទីប្រឹក្សាផ្ទាល់សម្តេច នរោត្តម សីហមុន្នី !
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៤ អគាសម្ភពនៃមណ្ឌលសុខភាពឃុំរណសិរ្សស្រុកសង្គមថ្មីខេត្តព្រះវិហារត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្តម មាស សភា ទីប្រឹក្សាផ្ទាល់នៃសម្ដេចសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារក្នុងនោះសមាសសភាពចូលរួមថ្នាក់ដឹកនាំខេត្តនិងស្រុករួមមាន៖
១/ឯកឧត្តម សុខ សានដារ៉ា អភិបាលរងខេត្តព្រះវិហារ
២/ឯកឧត្តម យឹម បញ្ញា អភិបាលរងខេត្តព្រះវិហារ
៣/ឯកឧត្តម គង់ ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលនៅក្នុងខេត្តព្រះវិហារ
៣/លោក សំ លាងទ្រី ប្រធានសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ
៤/លោក ឌិន សុីណារ៉េត ស្នងការរងខេត្តព្រះវិហារ
៥/លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ
៦/លោក ស៊ាប កែវជីវា អភិបាលនៃគណៈអភិបាលស្រុកសង្គមថ្មី
៧/លោកស្រី ដួង ម៉ាណែត អភិបាលរងសុខសង្គមថ្មី
៨/លោក ជួន មឿន អធិការស្រុក សង្គមថ្មី
រួមជាមួយនឹងកម្លាំងមន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានមួយចំនួនផ្សេងទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែ ឯកឧត្តម មាស សុភា ក៏បានពាំនាំនិងអំណោយមួយចំនួនចែកជូនប្រជាពលរដ្ឋចំនួន 300 គ្រួសារដែលក្នុងគ្រួសារបាន អាវ មួយនិងថវិកាចំនួន ២០០០០ម៉ឺនរៀល និងសិក្សានុសិស្សចំនួន 200 នាក់ម្នាក់ៗបានទទួលបានកាបូប មួយនិងថវិកាចំនួន៥០០០ពាន់រៀល។
លោកក៏បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានជ្រាបថាលោកមានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះការចូលរួមប្រជាពលរដ្ឋហើយប្រជាពលរដ្ឋក៏នឹងទទួលបាននូវសេវាកម្មផ្នែកសុខាភិបាលនេះចាប់ពីពេលនេះតទៅ ហើយលោកក៏បានផ្ដាំផ្ញើទៅលោកគ្រូអ្នកគ្រូដែលជាពេទ្យនៅក្នុងមណ្ឌលហ្នឹងសូមបម្រើសេវាកម្មផ្នែកសុខាភិបាលដល់ប្រជាពលរដ្ឋនៅក្នុងឃុំរណះសិរ្ស នេះឲ្យបានល្អ។ អត្ថបទដោយលោក ប៊ន អាត សហការីប្រចាំស្រុកសង្គមថ្មី។