ប្រជាពលរដ្ឋចំនួន៥០គ្រួសារក្នុងភូមិបាគូរសង្កាត់សង្កោខណ្ឌដង្កោរាជធានីភ្នំពេញប្រត្តិកម្មខ្លាំងៗអំពីសកម្មភាពស្តារសណ្តរស្ទឹងព្រែកត្នោតនិងសំណូមអោយអាជ្ញាធរសង្កាត់ខណ្ឌនិងក្រុងចុះអន្តរាគមន៍ !

តាខ្មៅថ្មី
បញ្ចូលដោយ -

 



រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤នេះប្រជាពលរដ្ឋប្រមាណជា៥០គ្រួសាររស់នៅក្នុងភូមបាគូរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញផ្ទុះការតវានិងប្រត្តិកម្មខ្លាំងៗចំពោះគ្រឿងចក្រកាយប្រមូលយកដីខ្សាច់និងកាយអាចម៏ដីជ្រៅៗនៅតាមសណ្តរស្ទឹងព្រែកត្នោតជាពិសេសនៅខាងក្រោយផ្ទះប្រជាពលរដ្ឋក្នុងភូមិខាងលើដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងនៅរដូវទឹកតម្លើងខាងមុខនេះ ។


ប្រជាពលរដ្ឋម្នាក់បានមានប្រសាស្តន៍ថា៖ ការជីកាយយកខ្សាច់និងអាចម៏ដីនេះអស់រយៈពេល៣ឆ្នាំហើយប៉ុន្តែគ្មានអាជ្ញាធម៏ភូមិ សង្កាត់ ខណ្ឌ ណាម្នាក់ហៅមកប្រជាពលរដ្ឋប្រជុំ រឺធ្វើលិខិតជូនដំណឹងអោយប្រជាពលរដ្ឋដែលរស់នៅតាមសណ្តរស្ទឹងបានដឹងជាមុននោះឡើយគឺក្រុមហ៊ុនចុះធ្វើតែម្តងហើយម្យាងទៀតអាជ្ញាធរមិនបានផ្សព្វផ្សាយជូនដំណឹងថាការស្តារនេះមានជម្រៅប៉ុណ្ណានិងទំហំប៉ុណ្ណាអោយជាក់លាក់នោះទេ ។

នៅក្នុងនោះដែរលោកស្រី ប៉ុន ស្រី ប្រធានសហគមន៍បាគូរអភវឌ្ឍន៍  បានប្រសាសន៍ថា៖ ការស្តារស្ទឹងនេះមិនស្មើភាពគ្នាទេគឺអោយតែជ្រោយដីវាលធំគឺត្រូវបានជីកកាយហើយមិនថាយកខ្សាច់និងអាចម៏ដីយកទៅណាទេគឺ២ទៅ៣ឆ្នាំហើយ ប៉ុន្តែពួកគាត់គ្រាន់តែដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតិអោយក្រុមហ៊ុនចិនស្តារសណ្តរស្ទឹងដើម្បីកុំអោយរាំងស្ទះផ្លូវទឹកនារដូវវស្សាប៉ុណ្ណោះ។

ប្រជាពលរដ្ឋខាងលើបានបញ្ជាក់បន្ថែមថាស្នើសុំអោយអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិមេត្តាជួយចុះនិត្យមើលការដ្ឋានស្តារស្ទឹងព្រែកត្នោនេះផង ត្បិតតែរាជរដ្ឋាភិបាលអនុញ្ញា្តត្តិច្បាប់អោយក៏ពិតមែនកុំបណ្តោយអោយក្រុមហ៊នធ្វើអ្វីស្រេចតែចិត្តនោះ ហើយចំពោះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចុះពិនិត្យមើលពីការងារវិជ្ជមាននិងការងារខ្លះអវិជ្ជមាន ក៏ដូចជាមានផលប៉ះពាល់ខ្លះដល់ប្រជាពលរដ្ឋនៅតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោតនេះផង ៕

អត្ថបទលោក សំណាង


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!