ករណីឃាតកម្មកើតហេតុ:ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤វេលាម៉ោង១៧នឹង៣៥នាទីនៅចំណុច ផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។

តាខ្មៅថ្មី
បញ្ចូលដោយ -

 


ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។


ជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្ត កណ្តាល មុខរបរ ជាងដែក គេចខ្លួនវត្ថុតាងចាប់យកកាំបិតផ្គាក់ចំនួន០១ ផ្លែដែកដងឈើ មានប្រវែង៦៦ស.ម។

ហេតុការណ៍ទេបានកើតឡើងកាលពីថ្ងៃ១៩ ខែឧសភាខឆ្នាំ២០២៤កើតហេតុជនរងគ្រោះបានទៅផ្ទះជនសង្សយ័ដើម្បីទាលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះបានធ្វើការងារជាងដែកជាមួយជនសង្សយ័ ចំនួន៣៦មុឺនរៀលនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុឈ្មោះ ឈ្មោះ ហាន មី ជនរងគ្រោះ បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួនចំនួន៣៦ម៉ឺនរៀល។

ជនសង្ស័យឆ្លើយថាមិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន ពេលនោះក៏បានទាក់ពាក្យសម្តីគ្នាហើយជនសង្ស័យក៍បានយកកាំបិតផ្គាក់មកកាប់ទៅលើជនរងគ្រោះត្រូវចំសៀតផ្កាបណ្តាលអោយស្លាប់តែម្តងពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគប់ជ្រុងគេចខ្លួនចេញពីផ្ទះតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានសហការជាមួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកស្រាវជ្រាវស្វែងរកជនសង្សយ័ដើម្បីចាត់ការតាមនីតិវិធី។


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!