ករណី៖ អំពើលួចសត្វមាន់កើតហេតុនៅ:ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង២១ និង៣០នាទី។

តាខ្មៅថ្មី
បញ្ចូលដោយ -








-ទីកន្លែងកើតហេតុ:ចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

+ជនរងគ្រោះ:ចំនួន ០១នាក់ ប្រុស 

-ឈ្មោះ ប៊ិន សោភ័ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

+ជនសង្ស័យ:ចំនួន ០១នាក់ ប្រុស(ឃាត់ខ្លួន)


-ឈ្មោះ លី ប៊ុនទ្បុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន គ្មាមសារធាតុញៀនក្នុងទឹកនោម(-)) ។

+វត្ថុតាងបាត់បង់៖ សត្វមាន់ចំនួន០៣ក្បាល់(ជារបស់ជនរងគ្រោះ)។

+សម្ភារៈចាប់យក: 



- សត្វមាន់ចំនួន០៣ក្បាល់(ជារបស់ជនរងគ្រោះ យកបានមកវិញ ងាប់ មិនប្រគល់ជូនសមត្ថកិច្ច)។

+++សភាពរឿងហេតុ

    នៅថ្ងៃទី១៧.០៥.២០២៤វេលាម៉ោង១៨ និង៣០នាទី មុនពេលកើតហេតុជនរងគ្រោះនិងគ្រួសារបានរៀបចំហូបបាយទឹករួមក៏នាំគ្នាចូលសម្រាកលេងទូរសព្ទដៃនៅក្នុងផ្ទះ។ លុះដល់វេលាម៉ោងកើតហេតុប្រពន្ធរបស់ជនរងគ្រោះបានឮសំឡេងសត្វមាន់នៅក្នុងរោងស្រែកហើយក៏បានចូលទៅហៅប្តីជាជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានស្ទុះចេញពីក្នុងផ្ទះហើយយកពិលមកបំភ្លឺមើលទៅក្នុងរោងមាន់ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពចាប់មួលកសត្វមាន់របស់ខ្លួនចំនួន០៣ក្បាល់បណ្តាលឲ្យដាច់ក្បាល់ចេញពីក ពេលនោះជនរងគ្រោះបានស្រែកប្រាប់ប្រពន្ធថាមានចោរចូលលួចមាន់យើងបន្ទាប់មកប្រពន្ធជនរងគ្រោះបានតេទូរសព្ទរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្ដិ៍បានចុះទៅដល់កន្លែងកើតហេតុហើយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ហើយបានសហការជាមួយកម្លាំងផ្នែកជំនាញស្រុកបាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្តតាមនីតិវិធីច្បាប់។

-នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចសត្វមាន់របស់ជនរងគ្រោះប្រាកដមែន ដោយសារប្រពន្ធរបស់ខ្លួនចង់ហូបស្ងោរជ្រក់មាន់ ហើយជនសង្ស័យក៏បានសុំទិញសត្វមាន់ពីជនរងគ្រោះដែរតែជនរងគ្រោះមិនព្រមលក់ឲ្យ ជនសង្ស័យក៏មានចិត្តគុំខឹងក៏សម្រេចចិត្តធ្វើសកម្មភាពលួចសត្វមាន់របស់ជនរងគ្រោះតែម្តងទៅ។ 

-កន្លងមកជនសង្ស័យក៏ធ្លាប់បានធ្វើសកម្មភាពលួចអង្ករ, ចង្កាន់ហ្គាសនិងសម្ភារៈមួយចំនួនរបស់អ្នកភូមិច្រើនដងមកហើយ ។

-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់។


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!