!យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និង៣០នាក់ផ្សេងទៀតបាន រងរបួស បន្ទាប់ពីជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លេខ SQ321 ពីទីក្រុងឡុងដ៍ ទៅកាន់ប្រទេសសិង្ហបុរីបានជួបប្រទះ នឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន អាកាសចរណ៍ Singapore Airlines ។
យន្តហោះបានស្នើសុំការអនុញ្ញាតឱ្យចុះចត ជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិក្នុងទីក្រុងបាងកក ហើយ បានចុះចតភ្លាមៗនៅម៉ោង ៣:៤៥ នាទី រសៀលម៉ោងក្នុងស្រុក។ បើតាមទិន្នន័យ ពី Flightradar24 បង្ហាញថា យន្តហោះ នេះកំពុងតែហោះធម្មតាប៉ុន្តែស្រាប់តែ ធ្លាក់ចុះពីកម្ពស់ ១១គីឡូម៉ែត្រមកនៅត្រឹម ជាង ៩គីឡូម៉ែត្រពីដីភ្លាមនៅពេលមុនពេល ចុះចតជាបន្ទាន់នោះ ។
សេចក្តីថ្លែងការណ៍ Singapore Airlines បាននិយាយថា "យើងអាចបញ្ជាក់បាន ថាមានអ្នករងរបួស និងស្លាប់ម្នាក់នៅលើ យន្តហោះ Boeing 777-300ER ។ មានអ្នកដំណើរសរុបចំនួន ២១១ នាក់ និងនាវិក ១៨ នាក់នៅលើយន្តហោះ" ។ "Singapore Airlines សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារ នៃសព។