នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីចាប់រំលោភក្មេងស្រីពីរនាក់បានសម្រេច នៅភូមិ រំលេចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ យោងតាមការរៀបរាប់ពីប្អូនស្រីម្នាក់ដែលត្រូវជាម្ដាយមីងរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់បានប្រាប់មកអ្នកសារព័ត៌មានយើង ឲ្យបានដឹងថា ឈ្មោះ ព្រំ .ឌឿន ភេទប្រុសអាយុ 63 ឆ្នាំ ទីកន្លែងកំណើត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្ននៅភូមិ កន្លាត់ដៃ ឃុំ រវៀង ស្រុកសំរោង ជាប្ដីចុងរបស់ មីងឆាយយ៉េងត្រូវជាយាយរបស់ក្មួយស្រីទាំងពីរត្រូវបាន ប្ដីចុងគាត់បានចាប់រំលោភចៅស្រីទាំងពីរនៅក្នុងបន្ទប់ទឹកក្បែរផ្ទះ ភ្លាមនោះនាងក៏បានស្រែកឆោឡោហៅអ្នកស្រុកឱ្យមកជួយស្រាប់តែឪពុកចុងរបស់នាងបានគំរាមនាងថាបើហ៊ានតែប្រាប់អ្នកណាគាត់នឹងសម្លាប់ទាំងពូជក្រោយមកនាងក៏បានដាក់ពាក្យប្ដឹងទៅកាន់ប៉ុស្តិ៍នគរបាលឃុំ ឧត្តមសូរិយា ស្រុកត្រាំក់ ខេត្តតាកែវ សូមឱ្យជួយធ្វើអន្តរាគមន៍ តែត្រូវបានឪពុកចុងរបស់នាងរត់គេចខ្លួនបាត់ នាងក៏បានអង្វរកនិងរៀបរាប់ធ្វើការស្នើសុំ លោកអធិការស្រុកត្រាំកក់ នឹង ឯកឧត្តមស្នងការខេត្តតាកែវ មេត្តាជួយវែកមុខរកជនល្មោភកាមនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់...