ប្រជាពលរដ្ឋដែលទន្ទ្រានដីរដ្ឋក្នុងតំបន់អភិរក្សទេសចរណ៍ភ្នំ១៥០០ ចំនុចផ្លូវអន្ទង់អាំងត្រូវបានរាជរដ្ឋាភិបាលសម្រេចដកហូតនិងដោះដូរអោយទៅនៅកន្លែងផ្សេង !

តាខ្មៅថ្មី
បញ្ចូលដោយ -



ភ្នំពេញ÷ បន្ទាប់ពីសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលប្រកាសយកដីជុំវិញតំបន់ភ្នំ ១៥០០ ( ផ្លូវអន្ទង់អាំង ) ទុកអភិរក្សជាតំបន់ទេសចរណ៍ ប្រជាពលរដ្ឋចំនួន ៦៧ គ្រួសារ ក្នុងចំណោម ៩៨ គ្រួសារ ដែលរស់នៅកាន់កាប់ សាងសង់សំណង់ខុសច្បាប់នៅលេីដីរដ្ឋនៅភូមិ ដីក្រហម ឃុំ អន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។



ក្រោយពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាពលរដ្ឋបានស្ម័គ្រ ចិត្តចាកចេញនិងយល់ព្រមសហ ការទទួលយកការដោះស្រាយតាមគោលនយោបាយរបស់អាជ្ញាធរ និង រាជរដ្ឋាភិបាល ។ 






 ប៉ុន្តែដោយឡែកនៅសល់ចំនួន ៣១ គ្រួសារទៀត ដែលភាគច្រេីនគឺអ្នករស់នៅខាងរាជធានីភ្នំពេញ និង ក្រៅភូមិសាស្ត្រ បានតវ៉ាមិនព្រមសហការទទួលយកគោលនយោ បាយដោះស្រាយរបស់អាជ្ញាធរនិងរាជរដ្ឋាភិបាលនោះឡើយ ។


 

សូមបញ្ជាក់ជូនថា÷ ទោះបីបងប្អូនប្រជាពលរដ្ឋដែលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក៏ដោយ ក៏អាជ្ញាធរ និង រាជរដ្ឋាភិបាល បានដដោះស្រាយគោលនយោបាយជូនបងប្អូនគ្រប់ៗគ្នាដោយដោះដូរដីនៅទីកន្លែងផ្សេងននោះគឺស្ថិតនៅក្នុងភូមិប្រម៉ោយ ឃុំ ប្រម៉ោយ ស្រុកវាលវែងខេត្តពោធិសាត់ដដែល ព្រមទាំង ធ្វើផ្លូវកៅស៊ូប្រវែង ៥គីឡូម៉ែត្រ តភ្លេីងអគ្គីសនីចូល និង ធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនថែមទៀតផង ។ 


 សូមបញ្ជាកបន្ថែមទៀតថា÷ការតវ៉ាភាគច្រេីនគឺធ្វេីតាមការញុះញង់របស់ឈ្មោះ ថៃ ថេរ៉ាគុន អនិកជនខ្មែររស់នៅរដ្ឋតិចសាស់ សហរដ្ឋ អាមេរិក ដែលតែងតែបង្ហោះ វីដេអូ ភូតកុហក មហាជនថាខ្លួនរស់នៅលេីដីដែលខ្លួនកាន់កាប់ថាជាដីស្របច្បាប់ ខណៈដីនោះគ្មាន ប័ណ្ណកម្មសិទ្ធិ ហើយសង់ផ្ទះគ្មានលិខិតអនុញ្ញាត និងសង់ផ្ទះរំលោភលេីដីចំណីផ្លូវស្ទេីរតែទាំងអស់ ។ 



   ដោយឡែកឈ្មោះដែលនៅក្នុង ចំណោមទាំង៣១នោះគឺមាន ឈ្មោះលោក ជំទាវ សុខុម ហ៊ុនពុទ្ធារី ដែលជាភរិយារបស់ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជា នាយកសាលាច្បាប់នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ៕ 

ប្រភព÷ ដកស្រង់ពីលោក ផែង វណ្ណះ


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!