មន្រ្តីឧទ្យាននុរក្សប្រចាំនៅច្រកចង្អៀតសហការអង្កការសម្ព័ន្ធមិត្តសត្វព្រៃពួនស្ទាក់ចាប់រថយន្តដឹកឈើបានចំនួន៤សន្លឹកស្មើនិង១៣.៨៣ម៉ែត្រគូប !

តាខ្មៅថ្មី
បញ្ចូលដោយ -

 

ខេត្តបាត់ដំបង÷ ថ្ងៃចន្ទ ០៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយកម្លាំងសម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា សហការណ៍ជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត






បានធ្វើការដេញបង្រ្កាបរថយន្តចំនួន ០១គ្រឿង ដែលមានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការច្រកចង្អៀត កម្លាំងមន្រ្តីឧទ្យានុរក្សបានធ្វើការឃាត់ទុករថយន្តសណ្ដោងធន់ធំចំនួន ០១គ្រឿង នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ជាក់ស្ដែងក្រុមល្បាតបានត្រួតពិនិត្យមើលករណីរថយន្តសណ្ដោងធន់ធំ១គ្រឿង បានបង្កប់ឈើ ចំនួនន០៤សន្លឹករួចកម្លាំងសម្ថតកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖

      រថយន្តសណ្ដោងធន់ធំចំនួន 01គ្រឿង ម៉ាក(យីយ៉ាន់ដាយ) ពណ៌ខៀវ០១គ្រឿ ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 និងខាងក្រោយ(ព្រះសីហនុ 4A-2829 ដឹកឈើប្រភេទស្ពង់ចំនួន ០៤សន្លឹកដែលមានមុខកាត់

         -0,30x1,30x5,00x1=1,95ម៉ែត្រគូប

         -0,30x1,30x9,00x1=3,51ម៉ែត្រគូប

         -0,30x1,50x9,00x1=4,05ម៉ែត្រគូប

         -0,30x1,60x9,00x1=4,32ម៉ែត្រគូប

         សរុបមុខឈើទាំងអស់ចំនួន ០៤សន្លឹកស្មើរនឹង ១៣,៨៣ម៉ែត្រគូប បច្ចុប្បន្នវត្ថុខាងលើត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!