ជនល្មោភកាមបីនាក់ត្រូវបានឃាត់ខ្លួនដោយអាវុធហត្ថអូរស្មាច់បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ

តាខ្មៅថ្មី
បញ្ចូលដោយ -

 

អូរស្មាច់ នៅវេលាម៉ោង០៩:០០នាទីថ្ងៃទី១០ខែឧសភាឆ្នាំ២០២៥ស្នាក់ការសន្តិសុខអ.ហអូរស្មាច់បានទទួលពាក្យបណ្តឹង០១ច្បាប់ពីជនរងគ្រោះ ឈ្មោះ ច-គ-ហ ភេទស្រីអាយុ១៧ឆ្នាំមុខរបរបុគ្គលិកលក់ផ្លែឈើឲ្យក្រុមហ៊ុនចិនរីសតអូរស្មាច់ភូមិ.សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យប្តឹងពីជនសង្ស័យចំនួន០៣នាក់ពីបទរំលោភសេពសន្ថវ:កាលពីវេលាម៉ោង២២:២០នាទីយប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០២៥នៅក្នុងបន្ទប់ជួលផ្លូវលេខ១៣ភូមិអភិវឌ្ឍន៍សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះវេលាម៉ោង៩:៣០នាទីកម្លាំងស្នាក់ការសន្តិសុខអ.ហអូរស្មាច់០៥នាក់រថយន្ត០១ម៉ូតូ០២គ្រឿងអាវុធ០២ដើមវិទ្យុទាក់ទង០៣គ្រឿងដឹកនាំដោយវ.ត្រី យ៉ាន សុខុម អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសអ ហខេត្តចបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យខាងលើរួមមាន:


១/ឈ្មោះយី វិសា ភេទប្រុសអាយុ១៩ឆ្នាំ

មុខរបរសន្តិសុខក្រុមហ៊ុនចិនសួនសត្វស្រុកកំណើតភូមិសំឡូតឃុំសំឡូតស្រុកសំឡូតខេត្តបាត់ដំបង


២/ឈ្មោះទូច មុន្នី ភេទប្រុសអាយុ១៧ឆ្នាំមុខរបរសន្តិសុខក្រុមហ៊ុនចិនស្រុកកំណើតភូមិចុងកាល់ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ។



៣/ឈ្មោះ វុន សុឈឿន ភេទប្រុសអាយុ២១ឆ្នាំមុខរបរសន្តិសុខក្រុមចិនសួនសត្វស្រុកកំណើតភូមជប់គរគីឃុំអំពិលស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។ជនសង្ស័យទាំង០៣នាក់ស្នាក់នៅក្នុងក្រុមហ៊ុនចិនសួនសត្វភូមិអូរស្មាច់សង្កាត់អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យ។បច្ចុប្បន្នស្នាក់ការបានប្រគល់ឲ្យការិយាល័យជំនាញអ.ហខេត្តចាត់ការតាមនីតិវិធី។


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!