បងប្អូនខេត្តព្រៃវែងយើង មានបាត់សមាជិក គ្រួសារទេគេ គេបានប្រទះឃើញសាកសព នៅខេត្តព្រះសីហនុ។

តាខ្មៅថ្មី
បញ្ចូលដោយ -


#សរ្តីជនជាតិខ្មែរ ០១នាក់ស្លាប់ នៅខុនដូរស្តាបេ ជាន់ទី១៣ បន្ទប់លេខ១៣១៦ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

     


ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង៤០នាទី ផ្នែកពិនិត្យវិភាគកន្លែងកើតនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចូលរួមជាមួយ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តបានចុះពិនិត្យសាកសពស្ត្រីជនជាតិខ្មែរ ០១នាក់ ស្លាប់នៅខុនដូរស្តាបេ ជាន់ទី១៣ បន្ទប់លេខ១៣១៦ ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ 

    


អំពីអត្តសញ្ញាណសពឈ្មោះ ចាន់ សារ៉ាន់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៩៩ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ៖ ០៥១៦០៦៥៧៨ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ សុពលភាព៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៩។  

   

ស្ថានភាពទូទៅកន្លែងកើតហេតុ និងសាកសព៖សពស្ថិតលើគ្រែពូក សពផ្អៀងទៅខាងឆ្វេង សពបែរទៅទិសខាងលិច សពពាក់អាវយឺតវាលក្លៀកពណ៌ត្នោត ស្លៀកខោជើងវែងការ៉ូពណ៌សលាយខ្មៅ ដៃទាំងពីរដាក់ក្រោមទ្រូង ជើងទាំងពីរសណ្តូកត្រង់ស្របតាមដងខ្លួន ។   

    

ការពិនិត្យស្លាកស្នាម សពមានសភាពរឹង មាត់-ភ្នែកបិទ ក្រចកដៃជើងស្វាយ ស្រូលឈាមតាមដំណេកនៃសព ជំនាញបានពិនិត្យសព្វសារពាង្គកាយពុំមានស្លាកស្នាមអ្វីលើសពីនេះឡេីយ។

    

ដំណើររឿងហេតុ ៖ យោងតាមការសួរបំភ្លឺមិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា៖ 

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ស្រ្តីរងគ្រោះបានឆាតតាម telegram ហៅមិត្តភក្តិរបស់គាត់អោយមកបន្ទប់ខុនដូរដែលគាត់បានជួល ខុនដូរស្តាបេ បន្ទប់លេខ១៣១៦ ជាន់ទី១៣ ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ដើម្បីផឹកស្រាជុំគ្នា ហើយមិត្តភក្តិរបស់គាត់ក៏បានសម្រាកនៅបន្ទប់ជួលស្រ្តីរងគ្រោះមួយយប់ លុះដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ មិត្តភក្តិស្រ្តីរងគ្រោះក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២២ និង០០នាទី មិត្តភក្តិស្រ្តីរងគ្រោះឃើញស្រ្តីរងគ្រោះផុសរូបក្នុង FACEBOOK ដោយមានថតជាប់ដបថ្នាំ ភ្លាមនោះគាត់ក៏បានទូរស័ព្ទទៅស្រ្តីរងគ្រោះតែមិនមានអ្នកទទួល រហូតមកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣០នាទី មិត្តភក្តិស្រ្តីរងគ្រោះក៏បានឡើងគោះទ្វារបន្ទប់ស្រ្តីរងគ្រោះក៏ប្រទះឃើញស្រ្តីរងគ្រោះដេកស្លាប់នៅលើគ្រែ គាត់ក៏បានរាយការណ៍ប្រាប់សមត្ថិកិច្ចអំពីរឿងហេតុនេះ ។


ការសនិ្នដ្ឋាន៖យោងតាមការសួរបំភ្លឺមិត្តភក្តិជនរងគ្រោះនិងយោងតាមការពិនិត្យរបស់ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

   

យោងតាមការពិនិត្យទីកន្លែងកើតហេតុ និងសាកសពរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត យើងអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី៖ លាបថ្នាំសម្លាប់ខ្លួន (អត្តឃាត) ។ 

     បច្ចុប្បន្នសពត្រូវបានប្រគល់ជូនឈ្មោះ វ៉ាន ស៊ីទាង ភេទស្រី ជនជាតិខ្មែរ អាយុ៤៩ ឆ្នាំ ត្រូវជាម្តាយមីងរបស់សព ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីយសាសនារបស់ខ្លួននៅ ស្រុកពារាំង ខេត្តព្រៃវែង៕


ពាក្យគន្លឹះ:

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Ok, Go it!