ថ្មីៗនេះភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ យកព័ត៌មានអំពី សកម្មភាពទាហានឈុតខ្មៅថៃធ្វើសកម្មភាពរំលោភបំពានបទឈប់បាញ់ និងបានមករាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំ អូរបីជាន់ ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ នៅវេលាម៉ោង ២:២៤នាទី រសៀលថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៥ ។ ប៉ុន្ដែត្រូវបានកងទ័ព និង នគរបាលជួរមុខ រួមទាំងប្រជាពលរដ្ឋ បានរារាំងនិងបានដកហូតលួសបន្លាចេញ ។ ទីបំផុតទាហានឈុតខ្មៅថៃបរាជ័យបានដកថយទៅវិញយ៉ាងអាម៉ាស់ នៅវេលាម៉ោង ៤រសៀលថ្ងៃដដែល ។ ចំណែកលួសបន្លាត្រូវបានប្រជាពលរដ្ឋរេីយកមកទុកក្នុងជាភស្តុតាង ។
សូមគោរពកោតសរសើរ វីរភាពអង់អាចក្លាហានរបស់កងទ័ព និងនគរបាលជួរមុខ រួមទាំងប្រជាពលរដ្ឋ ដែលបានតស៊ូគ្រប់បែបយ៉ាងដេីម្បីការពារបូរណភាពទឹកដី ៕